តាមរយៈភាពសប្បាយហឺហា និងការព្រងើយកន្តើយ នៃអ្នកមានលទ្ធភាពក្នុងសង្គមខ្មែរ
ដែលជាទូទៅបានមកពីការគាបសង្កត់រំលោភបំពានលើជនទន់ខ្សោយស្លូតត្រង់
វាបានបញ្ជាក់យ៉ាងច្បាស់ថា ការឈឺចាប់នៃជាតិសាសន៍របស់គេ
វាមិនមែនជាការឈឺចាប់រួមរបស់គេឡើយ ។
ដូចគ្នាដែរតាមរយៈនៃការរត់គេចយករួចខ្លួនរាងៗខ្លួន និង
ការសម្ងំទទួលនូវការប្រមាថគ្រប់យ៉ាងនៃអ្នកទន់ខ្សោយទាំងឡាយ
ក៏បញ្ជាក់ថាពួកគេជាមនុស្សដែលខ្វះការឈឺចាប់ និង បាត់លក្ខណៈជាមនុស្សដែរ ។
ដូចនេះហើយរាល់ស្ថានភាពអាក្រក់នៃសង្គម និង ការប្រមាថដ៏ថោកទាប
និងមានលក្ខណព្រៃផ្សៃដែលគេទទួលបាន ពីសំណាក់ជាតិសាសន៍ខ្លួនឯងផង
ពីសំណាក់បរទេសជិតខាងផង វាពិតជាសាកសមចំពោះការ សម្ងំសុខ និង
ការអោនក្បាលស្វាគមន៍ ចំពោះទង្វើថោកទាបរបស់មនុស្សថោកទាបអស់ទាំងនោះហើយ ។
By: Kov Kea

No comments:
Post a Comment