ទស្សនៈខុសមួយរបស់ព្រះអង្គគ្រូ គូ សុភាព បានលិចឡើង
ដោយ៖ The Funan School Facebook: LDP's Parents
បន្ទាប់ពីមានការចេញផ្សាយតាមបណ្ដាញសង្គមនូវទស្សនៈមួយ របស់ព្រះសង្ឃមួួយអង្គ ព្រះនាម ព្រះគ្រូ គូ សុភាព មិនបានប៉ុន្មានផង ស្រាប់តែមានការរិះគន់ជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមមួួយចំនួនថា ទស្សនៈនោះគឺជាទស្សនៈមិនស្ដែងចេញពីការពិតត្រឹមត្រូវមួយ។ ទស្សនៈនោះគឺ កុំទម្លាប់និយាយដើមគេ គេដឹង គេស្អប់ ហើយបាបទៀត ។
នៅក្នុងនោះមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ឈ្មោះថា Lee Kimhuy បានសរសេរនៅលើគណនេយ្យរបស់ខ្លួនថា និយាយទៅជាតិសាសន៍ខ្មែរទោរទន់ទៅរកតែគំនិតអវិជ្ជមានចឹងៗតែម្តង ត្រង់គំនិតល្អៗមានប្រយោជន៍សម្រាប់ពួកគាត់ មិនសូវជាយកត្រចៀកស្តាប់ទេ។ ការមិនចេះនិយាយពីអ្នកដទៃ អ្នកនោះគ្រាន់តែជាមនុស្សនិយាយយករួចខ្លួន ឬជាមនុស្សនិយាយអោយគេឃើញថាខ្លួនល្អ ឬមួយទៀតគឺជាមនុស្សល្ងង់តែម្តង! មិនដឹងថាអ្វីគួរនិយាយ និងអ្វីដែលមិនគួរនិយាយ។ ការនិយាយពីនរណាម្នាក់ដោយចិត្តច្រណែនឈ្នានីសចង់បំផ្លាញអ្នកដទៃ នេះទើបជាចិត្តបាប។ ចំនែកការនិយាយពីនរណាម្នាក់ ដើម្បីបើកបង្ហាញការពិត បានជាប្រយោជន៍ដល់អ្នកដទៃអោយចេះគិតពិចារណាដឹងខុសដឹងត្រូវ នេះទើបជាចិត្តបុណ្យពិតប្រាកដ ។ មីនតែប៉ុន្នោះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់នេះថែមទាំងបង្ហាញនូវទស្សនៈរបស់ខ្លួនមួយថែមទៀតគឺ និយាយដើមគេមិនខុសទេ ដែលខុសនោះនិយាយមិនពិតពីគេ ។
មិនស្ងាត់ត្រឹមនេះទេ មានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ទៀតបានធ្វើការតតាំងទស្សនៈរបស់ខ្លួន ដែរហាក់ស្របទៅនឹងទស្សនៈរបស់ បព្រះសង្ឃ គូ សុភាព។ លោកម្នាក់នោះប្រហែលដូចជា ព្រះសង្ឃផង ដែលមានគណនេយ្យរបស់ខ្លួនឈ្មោះថា សុបិន និង ការពិត បានសរសេរខមិនថា ពាក្យថានិយាយដើមគេក្នុងទីនេះគឺសំដៅលើការនិយាយរឿងអាក្រក់របស់គេផង មិនប្រកបដោយមេត្តាចិត្តផង។ ពាក្យសម្តីគួរតែប្រកបដោយលក្ខខណ្ឌ៥យ៉ាងគឺ ១ ពាក្យពិត ២ ពាក្យសមរម្យ ៣ និយាយស្គាល់កាល ៤ និយាយស្គាល់បុគ្គល ៥ និយាយប្រកបដោយមេត្តាចិត្តមែនមែន ។ ទោះយ៉ាងនេះក្ដី លោកម្នាក់ឈ្មោះ Lee Kimhuy បានតបវិញថា មិនត្រឹមត្រូវនោះទេគុណម្ចាស់! គុណមិនយល់ពាក្យថានិយាយដើមផងនោះ ខំប្រឹងពន្យល់គេនាំតែខុសថែមទៀត។ និយាយដើមអាចមានជន២ប្រភេទ ជនទី១គឺព្រោះតែសេចក្តីច្រណែនឈ្នានីស ចំនែកជនទី២គឺជាជនដែលមានចិត្តមេត្តា និយាយពីរឿងរបស់នរណាមួយដើម្បីបើកបង្ហាញការពិត បានជាប្រយោជន៍ដល់អ្នកដទៃយកទៅពិចារណា។ ព្រះពុទ្ធទ្រង់ក៏បាននិយាយដើមរបស់ជននេះ ឬជននោះមកសម្តែងដែរ ដើម្បីពន្យល់ដល់មនុស្សនោះអោយស្គាល់ខុសស្គាល់ត្រូវ។ គុណមិនគួរបង្រៀនមេរៀនខុសៗបែបនេះដល់មនុស្សនោះទេ ។
នៅក្នុងនោះដែរ មានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ទៀត បានសរសេរពីការយល់ឃើញរបស់ខ្លួនថា (អាចារ្យ ចិត្តស្មោះ ) ខ្ញុំសូមអភ័យទោស ខ្ញុំរៀនមិនបានច្រើនទេ តែតាមការយល់របស់ខ្ញុំ ពាក្យថានិយាយដើមគេក្នុងទីនេះគឺជាក់ស្តែងមិនសំដៅទៅលើសេចក្តីល្អឡើយ ច្រើនតែនិយាយដោយចិត្តឈ្នានីស បន្ថែមបន្ថយ ក្នុងន័យពេបជ្រាយ ច្រណែន តែបើនិយាយពិតមានប្រយោជន៍ដល់អ្នកដ៏ទៃជាគំរូរ នោះមិនចាត់ទុកថានិយាយដើមឡើយ គឺជាការពោលសរសើទៅវិញទេ។ មុននិងវិភាគពាក្យនីមួយៗ គួតែយល់ពាក្យនោះអោយច្បាស់ន័យនៅក្នុងសង្គម មិនមែនចាប់ពាក្យមួយៗមកបកស្រាយ ហើយជាន់នោះទេ។ សូមអរគុណ! បន្ទាប់មក លោក Lee Kimhuy ក៏បានតបវិញថា ជាដំបូងត្រូវយល់ន័យពាក្យថា និយាយដើម សិន។ និយាយដើម គឺជាការនិយាយរឿងរបស់នរណាម្នាក់ពីក្រោយខ្នង មិននិយាយទល់មុខគ្នា។ និយាយដើមអាចមានជន២ប្រភេទ ទី១គឺជនច្រណែនឈ្នានីសចង់បំផ្លាញអ្នកដទៃ ចំនែកទី២គឺជនដែលមានចិត្តមេត្តា និយាយរឿងរបស់នរណាម្នាក់ ដើម្បីបានជាប្រយោជន៍ដល់អ្នកដទៃ ជួយស្រោចស្រង់អ្នកដទៃ អោយរួចផុតពីការបោកប្រាស់ ពីទង្វើអាក្រក់របស់អ្នកនោះ ។ ហើយអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកដទៃម្នាក់ទៀតឈ្មោះថាអ្នកជួយ មិនដែលចាញ់ បានសរសេរថា «កុំទម្លាប់និយាយដេីមគេ» ឬអាចហៅម្យ៉ាងទៀតថា «កុំទម្លាប់និយាយដេីមមនុស្សអាក្រក់/កុំទម្លាប់និយាយដេីមមនុស្សល្អ» កុំនិយាយដេីមចោរ ចោរដឹង ចោរខឹង ចោរស្អប់យេីង យេីងមានបាប។ កុំនិយាយដេីមមនុស្សអាក្រក់ មនុស្សអាក្រក់ដឹង មនុស្សអាក្រក់ខឹង មនុស្សអាក្រក់ស្អប់យេីង យេីងមានបាប។ កុំនិយាយដេីមយួនដែលយកដីយេីង យួនដឹង យួនខឹង យួនស្អប់យេីង យេីងមានបាប។ កុំពិភាក្សារឿងកំទេចអំពេីអាក្រក់ អំពេីអាក្រក់ដឹង អំពេីអាក្រក់ខឹង ហេីយអំពេីស្អប់យេីង យេីងមានបាប។ សុខតែយេីងទៅកូន កុំទៅឈឺឆ្អាលគេ ខ្លាចមានបាបដល់យេីងកូន។ បេីអ្នកយល់ស្របចំពោះគំនិតក្នុង Quoteនេះ អ្នកក៏ត្រូវយល់ស្របចំពោះពាក្យប៉ុន្មានឃ្លាខាងលើនេះផង។បេីកូនខ្មែរយកគំនិតមួយនេះទៅប្រេីប្រាស់ជាប់ជាប្រចាំក្នុងជីវិតរស់នៅ កូនខ្មែរនឹងក្លាយទៅជាមនុស្សគិតតែពីខ្លួនឯងមិនខ្វល់ពីអ្នកណាទាំងអស់ ធាតុឈឺឆ្អាលគ្នាដែលជាធម៌ជ្រមជ្រែងអំពេីជាកុសលនឹងវិនាសខ្សត់ខ្សោយចេញពីសង្គមខ្មែរ។ បង្រៀនរបៀបនេះគឺបង្រៀនឳ្យកូនខ្មែរអាត្មានិយម។ មនុស្សល្អអាចនិយាយតិះដៀលមនុស្សអាក្រក់បានជាធម្មធាតុរបស់មនុស្សល្អ។ គំនិតណាដែលខួរក្បាលខ្ញុំពិចារណាមិនឃេីញថាត្រឹមត្រូវខ្ញុំសូមបដិសេធហេីយ ៕
ចំពោះរឿងខាងលើមិនមែនជារឿងអ្វីអាក្រក់នោះឡើយ ហើយក៏មិនមែនទើបតែកើតឡើងផងដែរ កន្លងមកមានរឿងរិះគន់ជាច្រើនមិនថាជារឿងរិះគន់ទស្សនៈ រិះគន់ការស្លៀកពាក់ សូម្បីតែការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃយើងក៏ឃើញមានការរិះគន់ (ឫក៏ជាការនិយាយដើម) ពីសំណាក់ក្រុមប្រជាពលរដ្ឋដែលមានគំនិតផ្ទុយផងដែរ។ មួយវិញទៀត Funan School មានការយល់ឃើញថា ការរិះគន់ជារឿងល្អ ព្រោះការរិះគន់អាចជួយបន្សុទ្ធទស្សនៈ ឫការយល់ឃើញ ឫការដឹកនាំរដ្ឋអោយបានកាន់តែប្រសើរឡើង៕
ដោយ៖ The Funan School
Facebook: LDP's Parents
